ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ហាងនំបុ័ងប្រ៊េដថកកម្ពុជា បរិច្ចាគ ១០,៨៥០,៣០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ទី០១ មេសា ឆ្នាំ ២០២២ ក្រុមហ៊ុនហាងនំប៉័ង ប្រ៊េដថកកម្ពុជា បានធ្វើការបរិច្ចាគថវិកាជូនចំពោះ មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ១០,៨៥០,៣០០រៀល (ដប់លានប្រាំបីរយហាសិបពាន់បីរយរៀល) ដែលចំនួននេះ គឺទទួលបានមកតាមរយៈការផ្ដួចផ្ដើមបង្កើតយុទ្ធនាការកាត់៣% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ក្នុងឆ្នាំ២០២១។
ក្រុមហ៊ុនសន្យាថា នឹងបន្តយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត។ ប្រ៊េដថកកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក និងសង្ឃឹមថាអតិថិជននៅតែបន្តការគាំទ្រ និងសូមចូលរួមទាំងអស់គ្នា ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
#មូលនិធិគន្ធបុប្ផាកម្ពុជា #ចែករំលែកក្តីស្រលាញ់ចំពោះកុមារកម្ពុជា #BreadTalk_Cambodia #ShareTheLove