វិធីសប្បុរសធម៌តាស៊ីក្លូ

នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ លោកស្រី លី ដាលីន Ly Daline នាយិកា ហាងនំបុ័ង ប្រ៊េដថកកម្ពុជា បានប្រារព្ធកម្មវិធីសប្បុរសធម៌ ដោយបាននាំយកអំណោយ រួមមាន កាតាបស្ពាយ មី នំបុ័ង ម៉ាស ជែលលាងសំអាតដៃ ថ្នាំពេទ្យ និង ថវិកាមួយចំនួន ចែកជូនដល់ លោកតា លោកពូ ស៊ីក្លូ ចំនួន ២១០ នាក់ មកពីសមាគមស៊ីក្លូកម្ពុជា ដើម្បីជួយសម្រាលជីវភាពខ្វះខាតរបស់ពួកគាត់ក្នុងកាលះទេសះលំបាកនេះ ជាពិសេស ក្នងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវិដ ១៩ ។
ទន្ទឹមនឹងនេះដែរ លោកស្រីនាយិកា ប្រ៊េដថកកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះសហភាពសហព័ន្ឋយុវជនកម្ពុជា បម្រើការ នៅក្រសួងព្រះបរមរាជវាំង ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ ឌី សុខីទីឃាយុកោ ក្រុមហ៊ុន សូណាវិទ្យ ក្រុមហ៊ុន ដាលីន ប្រូភើធី ឌី វេឡុបមិន ដែលបានបរិច្ចាកជាសម្ភារ: និងថវិកាបន្ថែមចូលរួមសប្បុរសធម៌នៅក្នុងកម្មវិធីនេះ។
សូមមេត្តាអនុវត្តនូវវិធានការ 3 ការពារ 3 កុំ ដើម្បីខ្លួនអ្នក និង ដើម្បីជួយដល់សង្គមជាតិយើង។
#រួមគ្នាបង្ការការឆ្លងជំងឺកូវីដ១៩ប្រភេទថ្មីចូលក្នុងសហគមន៌ #រួមគ្នាចែករំលែកក្នុងគ្រាលំបាក