Community

  • All
  • Community
ប្រ៊េដថក បរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី ៥ ។

រសៀល​ថ្ងៃទី​១៨​ ខែមេសា​ ឆ្នាំ​២០២៤ ដឹកនាំដោយលោក​ជំទាវ​ឧកញ៉ា​ លី​ ដាលីន​ Ly Daline នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន ចម & លី ខប ភើរេសិន ( ហាងនំបុ័ងប្រ៊េដថកកម្ពុជា ) និងលោកជំទាវ ចម ក្រស្នា Krasna Cham បានធ្វើការ​បរិច្ចាគ​ថវិកា​សប្បុរសធម៌​លើកទី​៥​ ដែលទទួល​បាន​ ពីការលក់ ៥%​ នៃការ​លក់​ភេសជ្ជៈ​ក្នុង​ឆ្នាំ​២០២៣​ របស់​ក្រុមហ៊ុន​ ប្រ៊េដថកកម្ពុជា​ ជូន​ដល់​ “​ មូលនិធិគន្ធបុប្ផា​កម្ពុជា​ “​ នឹងជារៀង​រាល់​ថ្ងៃ​ចន្ទ​ និង​ថ្ងៃ​ពុធ​ ក្រុម​ការងារ​ប្រ៊េដថកកម្ពុជា​តំណាង​ឲ្យ​លោក​ជំទាវ​ឧកញ៉ា​ លី​ ដាលី​ន តែងតែនាំ​យក​នូវនំបុ័ង​ចែក​ជូន​ អ្នកជំងឺដែលសម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ គន្ធបុប្ផា​កម្ពុជា​ក្នុងរយះពេល១ឆ្នាំ កន្លងមក ខ្ទង់ ៦៧០០០ នំបុ័ងផងដែរ។ ក្រុមហ៊ុនបានសន្យាថា នឹងបន្តយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីគាំទ្រដល់ “​ មូលនិធិគន្ធបុប្ផាកម្ពុជា​ “​ ហើយក៏សូមថ្លែងអណរគុណ ដល់ក្រុមគ្រូពេទ្យគន្ធបុប្ផាទាំងអស់ដែលតែងតែយកចិត្តទុកដាក់សង្រ្គោះជីវិតកុមារនៅកម្ពុជា។ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក និងសង្ឃឹមថាអតិថិជននៅតែបន្តការគាំទ្រ និងសូមចូលរួមទាំងអស់គ្នា ដើម្បីនាំយក​​ស្នាមញញឹមជូនដល់កុមារ​តូចៗ​ដែរ​បាន​ធ្វើ​ការ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា ។

យុទ្ធនាការ #BeyondTheGame ក្នុងការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។

យុទ្ធនាការ #BeyondTheGame ក្នុងការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។ ក្រុមហ៊ុន ចម & លី ខបភើរេសិន ( ហាងនំបុ័ងប្រ៊េដថកកម្ពុជា ) ដែលដឹកនាំដោយ លោកជំទាវឧកញ៉ា លី ដាលីន Ly Daline នាយិការប្រត្តិបត្តិរបស់ក្រុមហ៊ុន និង ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃ យុទ្ធនាការ #BeyondTheGame ក្នុងការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។ នៅព្រឹកថ្ងៃសុក្រ ទី ០៧ កក្តដា ឆ្នាំ ២០២៣ ក្រុមហ៊ុនចម & លី ខបភើរេសិន (ហាងនំប៉័ង ប្រ៊េដថកកម្ពុជាដែលដឹកនាំដោយ លោកជំទាវឧកញ៉ា លី ដាលីន Ly Daline និង ឯកឧត្តម សុខ សប្បាយណា បានប្រគល់ថវិការបរិច្ចាគ ១០,០០០,០០០រៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមកិច្ចសហការ ក្នុងយុទ្ធនាការ #BeyondTheGame ថវិកានេះគឺទទួលបានមកពីការលក់នំដូណាត់ #ភាសាបេះដូង 50% របស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ដែលជាការផ្ដួចផ្ដើមគំនិតរបស់លោកជំទាវ ដើម្បីគាំទ្រដល់យុទ្ធនាការ #BeyondTheGame និងដើម្បីចូលរួមចែករលែកក្តីស្រលាញ់ដល់កុមារក្រោមមូលនិធិគន្ធបុប្ផាកម្ពុជា។  ចាប់តាំងពីឆ្នាំ…

ពិធីចុះកិច្ចព្រមព្រៀងលើភាពជាដៃគូគាំទ្រដោយមោទកៈរវាងយុទ្ធនាការ #BeyondTheGames និង ហាងនំបុ័ង ប្រ៊េដថក កម្ពុជា។

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៤ រសៀល ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ #BeyondTheGames បានចុះកិច្ចព្រមព្រៀងលើភាពជាដៃគូគាំទ្រដោយមោទកៈជាមួយនឹង លោកជំទាវ លី ដាលីន អគ្គនាយិកានៃ ក្រុមហ៊ុន ចម & លី ខបភើរេសិន (ហាងនំបុ័ង ប្រ៊េដថក កម្ពុជា) នៅអគារ The Kampus ក្នុងការផ្សព្វផ្សាយអំពីភាពជាម្ចាស់ផ្ទះរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ តាមរយៈការផលិត និងលក់នំ «Hearts Beat in Sync» ជាមួយគ្នានេះផងដែល យើងនឹងដក់ទឹកប្រាក់៥០% បានមកពីការលក់នំនេះនឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែល ។

ប្រ៊េដថក បរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ប្រ៊េដថក បរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រុមហ៊ុន ចម & លី ខបភើរេសិន ( ហាងនំបុ័ងប្រ៊េដថកកម្ពុជា ) រួមជាមួយនឹង ឯកឧត្តម ចម បូរិទ្ធ នឹង លោកជំទាវ លី ដាលីន Ly Daline ព្រមទាំងបុត្រ បានបរិច្ចាគ ៤០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។ នៅព្រឹកថ្ងៃពុធ ទី ២៩ មិនា ឆ្នាំ ២០២៣ ក្រុមហ៊ុនចម & លី ខបភើរេសិន (ហាងនំប៉័ង ប្រ៊េដថកកម្ពុជា) រួមជាមួយនឹង ឯកឧត្តម ចម បូរិទ្ធ នឹង លោកជំទាវ លី ដាលីន ព្រមទាំងបុត្រ បានធ្វើការបរិច្ចាគថវិកាជូនចំពោះ មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ៤០,០០០,០០០រៀល (សែសិបលាន រៀល) ដែលមួយចំនួននេះ គឺទទួលបានមកតាមរយៈការផ្ដួចផ្ដើមបង្កើតយុទ្ធនាការដកចេញ ៣% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ក្នុងឆ្នាំ២០២២ ហើយនេះជាឆ្នាំទី៤ដែលយើងបានធ្វើការបរិច្ចាគថវិកាជូនចំពោះ មូលនិធិគន្ធបុប្ផាកម្ពុជា ។ ក្រុមហ៊ុនបានសន្យាថា នឹងបន្តយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត ហើយក្នុងឆ្នាំ ២០២៣ នឹងដកចេញ៥% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ដើម្បីបន្តនឹងចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ។ប្រ៊េដថកកម្ពុជា…

អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ២០២៣ 💝
ជាថ្មីម្តងទៀត លោកជំទាវអគ្គនាយិកា លី ដាលីន  រួមជាមួយក្រុមការងារ នៃក្រុមហ៊ុន ចម&លីខបភើរសិន (CHAM&LY CORPORATION) និង ប្រ៊េដថកកម្ពុជា បានចែករំលែកក្តីស្រលាញ់ទៅកាន់ប្អូនៗកុមារនៃអង្គការអាហេ្វស៊ីបកម្ពុជា ដែលកម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងចូលរួមចំណែកបង្កើតនូវការចងចាំដ៏ល្អថ្មីៗសម្រាប់ប្អូនៗ និងជម្រុញលើកទឹកចិត្តប្អូនៗអោយងើបមុខឡើង តស៊ូ ហើយបន្តរដំណើរទៅមុខទៀតជាមួយស្នាមញញឹម ប្រ៊េដថកកម្ពុជា នឹងនៅចាំលើកទឹកចិត្តប្អូនៗជានិច្ច

អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ជាថ្មីម្តងទៀត លោកជំទាវអគ្គនាយិកា លី ដាលីន រួមជាមួយក្រុមការងារ នៃក្រុមហ៊ុន ចម&លីខបភើរសិន (CHAM&LY CORPORATION)  និង ប្រ៊េដថកកម្ពុជា បានចែករំលែកក្តីស្រលាញ់ទៅកាន់ប្អូនៗកុមារនៃអង្គការអាហេ្វស៊ីបកម្ពុជា ដែលកម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងចូលរួមចំណែកបង្កើតនូវការចងចាំដ៏ល្អថ្មីៗសម្រាប់ប្អូនៗ និងជម្រុញលើកទឹកចិត្តប្អូនៗអោយងើបមុខឡើង តស៊ូ ហើយបន្តរដំណើរទៅមុខទៀតជាមួយស្នាមញញឹម ប្រ៊េដថកកម្ពុជា នឹងនៅចាំលើកទឹកចិត្តប្អូនៗជានិច្ច #BreadTalkCambodia #ShareTheLove #HappyInternationalWomenDay

យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា

យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា របស់ក្រុមហ៊ុន ប្រ៊េដថកកម្ពុជា រួមជាមួយក្រុមហ៊ុន សោម៉ា គ្រុប បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣  ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលដោយមានថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ។ #BreadTalkCambodia_BloodDonation#ShareTheLove

Prev
12