ប្រ៊េដថក បរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី ៥ ។

រសៀល​ថ្ងៃទី​១៨​ ខែមេសា​ ឆ្នាំ​២០២៤ ដឹកនាំដោយលោក​ជំទាវ​ឧកញ៉ា​ លី​ ដាលីន​ Ly Daline នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន ចម & លី ខប ភើរេសិន ( ហាងនំបុ័ងប្រ៊េដថកកម្ពុជា ) និងលោកជំទាវ ចម ក្រស្នា Krasna Cham បានធ្វើការ​បរិច្ចាគ​ថវិកា​សប្បុរសធម៌​លើកទី​៥​ ដែលទទួល​បាន​ ពីការលក់ ៥%​ នៃការ​លក់​ភេសជ្ជៈ​ក្នុង​ឆ្នាំ​២០២៣​ របស់​ក្រុមហ៊ុន​ ប្រ៊េដថកកម្ពុជា​ ជូន​ដល់​ “​ មូលនិធិគន្ធបុប្ផា​កម្ពុជា​ “​ នឹងជារៀង​រាល់​ថ្ងៃ​ចន្ទ​ និង​ថ្ងៃ​ពុធ​ ក្រុម​ការងារ​ប្រ៊េដថកកម្ពុជា​តំណាង​ឲ្យ​លោក​ជំទាវ​ឧកញ៉ា​ លី​ ដាលី​ន តែងតែនាំ​យក​នូវនំបុ័ង​ចែក​ជូន​ អ្នកជំងឺដែលសម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ គន្ធបុប្ផា​កម្ពុជា​ក្នុងរយះពេល១ឆ្នាំ កន្លងមក ខ្ទង់ ៦៧០០០ នំបុ័ងផងដែរ។ ក្រុមហ៊ុនបានសន្យាថា នឹងបន្តយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីគាំទ្រដល់ “​ មូលនិធិគន្ធបុប្ផាកម្ពុជា​ “​ ហើយក៏សូមថ្លែងអណរគុណ ដល់ក្រុមគ្រូពេទ្យគន្ធបុប្ផាទាំងអស់ដែលតែងតែយកចិត្តទុកដាក់សង្រ្គោះជីវិតកុមារនៅកម្ពុជា។ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក និងសង្ឃឹមថាអតិថិជននៅតែបន្តការគាំទ្រ និងសូមចូលរួមទាំងអស់គ្នា ដើម្បីនាំយក​​ស្នាមញញឹមជូនដល់កុមារ​តូចៗ​ដែរ​បាន​ធ្វើ​ការ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា ។

ប្រ៊េដថក បរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី ៥ ។ Read More »

យុទ្ធនាការ #BeyondTheGame ក្នុងការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។

យុទ្ធនាការ #BeyondTheGame ក្នុងការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។ ក្រុមហ៊ុន ចម & លី ខបភើរេសិន ( ហាងនំបុ័ងប្រ៊េដថកកម្ពុជា ) ដែលដឹកនាំដោយ លោកជំទាវឧកញ៉ា លី ដាលីន Ly Daline នាយិការប្រត្តិបត្តិរបស់ក្រុមហ៊ុន និង ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃ យុទ្ធនាការ #BeyondTheGame ក្នុងការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។ នៅព្រឹកថ្ងៃសុក្រ ទី ០៧ កក្តដា ឆ្នាំ ២០២៣ ក្រុមហ៊ុនចម & លី ខបភើរេសិន (ហាងនំប៉័ង ប្រ៊េដថកកម្ពុជាដែលដឹកនាំដោយ លោកជំទាវឧកញ៉ា លី ដាលីន Ly Daline និង ឯកឧត្តម សុខ សប្បាយណា បានប្រគល់ថវិការបរិច្ចាគ ១០,០០០,០០០រៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមកិច្ចសហការ ក្នុងយុទ្ធនាការ #BeyondTheGame ថវិកានេះគឺទទួលបានមកពីការលក់នំដូណាត់ #ភាសាបេះដូង 50% របស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ដែលជាការផ្ដួចផ្ដើមគំនិតរបស់លោកជំទាវ ដើម្បីគាំទ្រដល់យុទ្ធនាការ #BeyondTheGame និងដើម្បីចូលរួមចែករលែកក្តីស្រលាញ់ដល់កុមារក្រោមមូលនិធិគន្ធបុប្ផាកម្ពុជា។  ចាប់តាំងពីឆ្នាំ 2018 រហូតដល់ ឆ្នាំ2023 ក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដោយបានសំរេចដកចេញថវិការ ៥% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជាទាំងអស់ ដើម្បីចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការចូលរួមចែករំលែកជាមួយនឹងកុមារកម្ពុជាផងដែរ ។ #មូលនិធិគន្ធបុប្ផាកម្ពុជា #BeyondTheGame#ចែករំលែកក្តីស្រលាញ់ចំពោះកុមារកម្ពុជា#BreadTalk_Cambodia #ShareTheLove

យុទ្ធនាការ #BeyondTheGame ក្នុងការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។ Read More »

ពិធីចុះកិច្ចព្រមព្រៀងលើភាពជាដៃគូគាំទ្រដោយមោទកៈរវាងយុទ្ធនាការ #BeyondTheGames និង ហាងនំបុ័ង ប្រ៊េដថក កម្ពុជា។

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៤ រសៀល ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ #BeyondTheGames បានចុះកិច្ចព្រមព្រៀងលើភាពជាដៃគូគាំទ្រដោយមោទកៈជាមួយនឹង លោកជំទាវ លី ដាលីន អគ្គនាយិកានៃ ក្រុមហ៊ុន ចម & លី ខបភើរេសិន (ហាងនំបុ័ង ប្រ៊េដថក កម្ពុជា) នៅអគារ The Kampus ក្នុងការផ្សព្វផ្សាយអំពីភាពជាម្ចាស់ផ្ទះរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ តាមរយៈការផលិត និងលក់នំ «Hearts Beat in Sync» ជាមួយគ្នានេះផងដែល យើងនឹងដក់ទឹកប្រាក់៥០% បានមកពីការលក់នំនេះនឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែល ។

ពិធីចុះកិច្ចព្រមព្រៀងលើភាពជាដៃគូគាំទ្រដោយមោទកៈរវាងយុទ្ធនាការ #BeyondTheGames និង ហាងនំបុ័ង ប្រ៊េដថក កម្ពុជា។ Read More »

ប្រ៊េដថក បរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ប្រ៊េដថក បរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រុមហ៊ុន ចម & លី ខបភើរេសិន ( ហាងនំបុ័ងប្រ៊េដថកកម្ពុជា ) រួមជាមួយនឹង ឯកឧត្តម ចម បូរិទ្ធ នឹង លោកជំទាវ លី ដាលីន Ly Daline ព្រមទាំងបុត្រ បានបរិច្ចាគ ៤០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។ នៅព្រឹកថ្ងៃពុធ ទី ២៩ មិនា ឆ្នាំ ២០២៣ ក្រុមហ៊ុនចម & លី ខបភើរេសិន (ហាងនំប៉័ង ប្រ៊េដថកកម្ពុជា) រួមជាមួយនឹង ឯកឧត្តម ចម បូរិទ្ធ នឹង លោកជំទាវ លី ដាលីន ព្រមទាំងបុត្រ បានធ្វើការបរិច្ចាគថវិកាជូនចំពោះ មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ៤០,០០០,០០០រៀល (សែសិបលាន រៀល) ដែលមួយចំនួននេះ គឺទទួលបានមកតាមរយៈការផ្ដួចផ្ដើមបង្កើតយុទ្ធនាការដកចេញ ៣% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ក្នុងឆ្នាំ២០២២ ហើយនេះជាឆ្នាំទី៤ដែលយើងបានធ្វើការបរិច្ចាគថវិកាជូនចំពោះ មូលនិធិគន្ធបុប្ផាកម្ពុជា ។ ក្រុមហ៊ុនបានសន្យាថា នឹងបន្តយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត ហើយក្នុងឆ្នាំ ២០២៣ នឹងដកចេញ៥% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ដើម្បីបន្តនឹងចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ។ប្រ៊េដថកកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក និងសង្ឃឹមថាអតិថិជននៅតែបន្តការគាំទ្រ និងសូមចូលរួមទាំងអស់គ្នា ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។#មូលនិធិគន្ធបុប្ផាកម្ពុជា#ចែករំលែកក្តីស្រលាញ់ចំពោះកុមារកម្ពុជា#BreadTalk_Cambodia #ShareTheLove

ប្រ៊េដថក បរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា Read More »

អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា

អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ជាថ្មីម្តងទៀត លោកជំទាវអគ្គនាយិកា លី ដាលីន រួមជាមួយក្រុមការងារ នៃក្រុមហ៊ុន ចម&លីខបភើរសិន (CHAM&LY CORPORATION)  និង ប្រ៊េដថកកម្ពុជា បានចែករំលែកក្តីស្រលាញ់ទៅកាន់ប្អូនៗកុមារនៃអង្គការអាហេ្វស៊ីបកម្ពុជា ដែលកម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងចូលរួមចំណែកបង្កើតនូវការចងចាំដ៏ល្អថ្មីៗសម្រាប់ប្អូនៗ និងជម្រុញលើកទឹកចិត្តប្អូនៗអោយងើបមុខឡើង តស៊ូ ហើយបន្តរដំណើរទៅមុខទៀតជាមួយស្នាមញញឹម ប្រ៊េដថកកម្ពុជា នឹងនៅចាំលើកទឹកចិត្តប្អូនៗជានិច្ច #BreadTalkCambodia #ShareTheLove #HappyInternationalWomenDay

អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា Read More »

យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា

យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា របស់ក្រុមហ៊ុន ប្រ៊េដថកកម្ពុជា រួមជាមួយក្រុមហ៊ុន សោម៉ា គ្រុប បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣  ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលដោយមានថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ។ #BreadTalkCambodia_BloodDonation#ShareTheLove

យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា Read More »

ចែករំលែកសេចក្តីស្រលាញ់ចំពោះកុមារកម្ពុជា

រីករាយថ្ងៃនៃបុណ្យនៃសេចក្តីស្រលាញ់ ប្រ៊េដថកកម្ពុជាជាមួយនឹងបុរីទារក និងកុមារជាតិក្នុងថ្ងៃនៃក្តីស្រលាញ់ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ 2023 លោកស្រី អគ្គនាយិកា លី ដាលីន  បានដឹកនាំ ក្រុមការងាររបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ចុះសួរសុខទុក្ខ និងចែករំលែកក្តីស្រលាញ់ ជាមួយការយកចិត្តទុកដាក់ទៅកាន់ កុមារា កុមារី កំព្រា និងកុមារ មានបញ្ហាទៅលើកាយសប្បទានៅ បុរីទារក និងកុមារជាតិ របស់នាយកដ្ឋានសុខមាលភាពកុមារ៕ ប្រ៊េដថកតែងតែចែករំលែកគ្រប់ពេលវេលា ផ្តល់ស្នាមញញឹមនិងសេចក្តីស្រលាញ់ចំពោះគាត់ទាំងអស់គ្នាផងដែរ #រីករាយថ្ងៃនៃក្តីស្រលាញ់ #HappyValentinsDay2023 #BreadTalkCambodia #NationalBoreyForInfantsAndChildren

ចែករំលែកសេចក្តីស្រលាញ់ចំពោះកុមារកម្ពុជា Read More »

កុមារជាតិក្នុងថ្ងៃនៃក្តីស្រលាញ់

កុមារជាតិក្នុងថ្ងៃនៃក្តីស្រលាញ់ សកម្មភាពសួរសុខទុក្ខរបស់ប្រ៊េដថកកម្ពុជា នៅបុរីទារក និងកុមារជាតិក្នុងថ្ងៃនៃក្តីស្រលាញ់កាលពីព្រឹក ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ លោកស្រី អគ្គនាយិកា លី ដាលីន និង លោកស្រី អគ្គនាយិការង ចម ក្រស្នា បានដឹកនាំ ក្រុមការងារ របស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ចុះសួរសុខទុក្ខ និង ចែករំលែក ក្តីស្រលាញ់ ព្រមទាំង ការយកចិត្តទុកដាក់ ទៅកាន់ កុមារា កុមារី កំព្រា គរថ្លង់ និង មានបញ្ហាទៅលើកាយសប្បទា នៅ បុរីទារក និងកុមារជាតិ របស់នាយកដ្ឋានសុខមាលភាពកុមារ។ ប្រ៊េដថកជឿជាក់ថា តាមរយះកាយវិការសប្បុរសធម៌ នេះនឹង រួមចំណែក ញ៉ាំងឲ្យសង្គមជាតិរបស់យើង ពោរពេញទៅដោយសន្តិភាព និង វឌ្ឍនភាព!#រីករាយថ្ងៃនៃក្តីស្រលាញ់! #HappyValentinsday2021 #BreadTalkCambodia #Sharethelove #NBIC Ly Daline Krasna Cham

កុមារជាតិក្នុងថ្ងៃនៃក្តីស្រលាញ់ Read More »

អបអរសាទរទិវាកុមារអន្តរជាតិ

អបអរសាទរទិវាកុមារអន្តរជាតិ អបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ២០១៩ ប្រ៊េដថក ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមចែករំលែកថ្ងៃដ៏សប្បាយនេះជាមួយប្អូនៗកុមារនៅអង្គការមូលនិធិកុមារកម្ពុជា។Charity Event _BreadTalk Cambodia & Cambodian Children’s Fund Organization on 31 May 2019.

អបអរសាទរទិវាកុមារអន្តរជាតិ Read More »

ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហាងនំបុ័ងប្រ៊េដថកកម្ពុជា បរិច្ចាគ ១០,៨៥០,៣០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី០១ មេសា ឆ្នាំ ២០២២ ក្រុមហ៊ុនហាងនំប៉័ង ប្រ៊េដថកកម្ពុជា បានធ្វើការបរិច្ចាគថវិកាជូនចំពោះ មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ១០,៨៥០,៣០០រៀល (ដប់លានប្រាំបីរយហាសិបពាន់បីរយរៀល) ដែលចំនួននេះ គឺទទួលបានមកតាមរយៈការផ្ដួចផ្ដើមបង្កើតយុទ្ធនាការកាត់៣% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ក្នុងឆ្នាំ២០២១។ក្រុមហ៊ុនសន្យាថា នឹងបន្តយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត។ ប្រ៊េដថកកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក និងសង្ឃឹមថាអតិថិជននៅតែបន្តការគាំទ្រ និងសូមចូលរួមទាំងអស់គ្នា ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។#មូលនិធិគន្ធបុប្ផាកម្ពុជា #ចែករំលែកក្តីស្រលាញ់ចំពោះកុមារកម្ពុជា #BreadTalk_Cambodia #ShareTheLove

ជូនមូលនិធិគន្ធបុប្ផាកម្ពុជា Read More »