ប្រ៊េដថក បរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា
ក្រុមហ៊ុន ចម & លី ខបភើរេសិន ( ហាងនំបុ័ងប្រ៊េដថកកម្ពុជា ) រួមជាមួយនឹង ឯកឧត្តម ចម បូរិទ្ធ នឹង លោកជំទាវ លី ដាលីន Ly Daline ព្រមទាំងបុត្រ បានបរិច្ចាគ ៤០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។
នៅព្រឹកថ្ងៃពុធ ទី ២៩ មិនា ឆ្នាំ ២០២៣ ក្រុមហ៊ុនចម & លី ខបភើរេសិន (ហាងនំប៉័ង ប្រ៊េដថកកម្ពុជា) រួមជាមួយនឹង ឯកឧត្តម ចម បូរិទ្ធ នឹង លោកជំទាវ លី ដាលីន ព្រមទាំងបុត្រ បានធ្វើការបរិច្ចាគថវិកាជូនចំពោះ មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ៤០,០០០,០០០រៀល (សែសិបលាន រៀល) ដែលមួយចំនួននេះ គឺទទួលបានមកតាមរយៈការផ្ដួចផ្ដើមបង្កើតយុទ្ធនាការដកចេញ ៣% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ក្នុងឆ្នាំ២០២២ ហើយនេះជាឆ្នាំទី៤ដែលយើងបានធ្វើការបរិច្ចាគថវិកាជូនចំពោះ មូលនិធិគន្ធបុប្ផាកម្ពុជា ។
ក្រុមហ៊ុនបានសន្យាថា នឹងបន្តយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត ហើយក្នុងឆ្នាំ ២០២៣ នឹងដកចេញ៥% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ដើម្បីបន្តនឹងចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ។
ប្រ៊េដថកកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក និងសង្ឃឹមថាអតិថិជននៅតែបន្តការគាំទ្រ និងសូមចូលរួមទាំងអស់គ្នា ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។