អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា
អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ២០២៣
ជាថ្មីម្តងទៀត លោកជំទាវអគ្គនាយិកា លី ដាលីន រួមជាមួយក្រុមការងារ នៃក្រុមហ៊ុន ចម&លីខបភើរសិន (CHAM&LY CORPORATION)
និង ប្រ៊េដថកកម្ពុជា បានចែករំលែកក្តីស្រលាញ់ទៅកាន់ប្អូនៗកុមារនៃអង្គការអាហេ្វស៊ីបកម្ពុជា ដែលកម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងចូលរួមចំណែកបង្កើតនូវការចងចាំដ៏ល្អថ្មីៗសម្រាប់ប្អូនៗ និងជម្រុញលើកទឹកចិត្តប្អូនៗអោយងើបមុខឡើង តស៊ូ ហើយបន្តរដំណើរទៅមុខទៀតជាមួយស្នាមញញឹម ប្រ៊េដថកកម្ពុជា នឹងនៅចាំលើកទឹកចិត្តប្អូនៗជានិច្ច