យុទ្ធនាការ #BeyondTheGame ក្នុងការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។

ក្រុមហ៊ុន ចម & លី ខបភើរេសិន ( ហាងនំបុ័ងប្រ៊េដថកកម្ពុជា ) ដែលដឹកនាំដោយ លោកជំទាវឧកញ៉ា លី ដាលីន Ly Daline នាយិការប្រត្តិបត្តិរបស់ក្រុមហ៊ុន និង ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃ យុទ្ធនាការ #BeyondTheGame ក្នុងការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។

នៅព្រឹកថ្ងៃសុក្រ ទី ០៧ កក្តដា ឆ្នាំ ២០២៣ ក្រុមហ៊ុនចម & លី ខបភើរេសិន (ហាងនំប៉័ង ប្រ៊េដថកកម្ពុជាដែលដឹកនាំដោយ លោកជំទាវឧកញ៉ា លី ដាលីន Ly Daline និង ឯកឧត្តម សុខ សប្បាយណា បានប្រគល់ថវិការបរិច្ចាគ ១០,០០០,០០០រៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមកិច្ចសហការ ក្នុងយុទ្ធនាការ #BeyondTheGame ថវិកានេះគឺទទួលបានមកពីការលក់នំដូណាត់ #ភាសាបេះដូង 50% របស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ដែលជាការផ្ដួចផ្ដើមគំនិតរបស់លោកជំទាវ ដើម្បីគាំទ្រដល់យុទ្ធនាការ #BeyondTheGame និងដើម្បីចូលរួមចែករលែកក្តីស្រលាញ់ដល់កុមារក្រោមមូលនិធិគន្ធបុប្ផាកម្ពុជា។
 

ចាប់តាំងពីឆ្នាំ 2018 រហូតដល់ ឆ្នាំ2023 ក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដោយបានសំរេចដកចេញថវិការ ៥% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជាទាំងអស់ ដើម្បីចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការចូលរួមចែករំលែកជាមួយនឹងកុមារកម្ពុជាផងដែរ ។