រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤
ដឹកនាំដោយលោកជំទាវឧកញ៉ា លី ដាលីន Ly Daline នាយិកាប្រតិបត្តិក្រុមហ៊ុន ចម & លី ខប ភើរេសិន ( ហាងនំបុ័ងប្រ៊េដថកកម្ពុជា ) និងលោកជំទាវ ចម ក្រស្នា Krasna Cham បានធ្វើការបរិច្ចាគថវិកាសប្បុរសធម៌លើកទី៥ ដែលទទួលបាន ពីការលក់ ៥% នៃការលក់ភេសជ្ជៈក្នុងឆ្នាំ២០២៣ របស់ក្រុមហ៊ុន ប្រ៊េដថកកម្ពុជា ជូនដល់ “ មូលនិធិគន្ធបុប្ផាកម្ពុជា “ នឹងជារៀងរាល់ថ្ងៃចន្ទ និងថ្ងៃពុធ ក្រុមការងារប្រ៊េដថកកម្ពុជាតំណាងឲ្យលោកជំទាវឧកញ៉ា លី ដាលីន តែងតែនាំយកនូវនំបុ័ងចែកជូន អ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផាកម្ពុជាក្នុងរយះពេល១ឆ្នាំ កន្លងមក ខ្ទង់ ៦៧០០០ នំបុ័ងផងដែរ។
ក្រុមហ៊ុនបានសន្យាថា នឹងបន្តយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីគាំទ្រដល់ “ មូលនិធិគន្ធបុប្ផាកម្ពុជា “ ហើយក៏សូមថ្លែងអណរគុណ ដល់ក្រុមគ្រូពេទ្យគន្ធបុប្ផាទាំងអស់ដែលតែងតែយកចិត្តទុកដាក់សង្រ្គោះជីវិតកុមារនៅកម្ពុជា។
ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក និងសង្ឃឹមថាអតិថិជននៅតែបន្តការគាំទ្រ និងសូមចូលរួមទាំងអស់គ្នា ដើម្បីនាំយកស្នាមញញឹមជូនដល់កុមារតូចៗដែរបានធ្វើការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា ។