កុមារជាតិក្នុងថ្ងៃនៃក្តីស្រលាញ់

សកម្មភាពសួរសុខទុក្ខរបស់ប្រ៊េដថកកម្ពុជា នៅបុរីទារក និងកុមារជាតិក្នុងថ្ងៃនៃក្តីស្រលាញ់
កាលពីព្រឹក ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ លោកស្រី អគ្គនាយិកា លី ដាលីន និង លោកស្រី អគ្គនាយិការង ចម ក្រស្នា បានដឹកនាំ ក្រុមការងារ របស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ចុះសួរសុខទុក្ខ និង ចែករំលែក ក្តីស្រលាញ់ ព្រមទាំង ការយកចិត្តទុកដាក់ ទៅកាន់ កុមារា កុមារី កំព្រា គរថ្លង់ និង មានបញ្ហាទៅលើកាយសប្បទា នៅ បុរីទារក និងកុមារជាតិ របស់នាយកដ្ឋានសុខមាលភាពកុមារ។ ប្រ៊េដថកជឿជាក់ថា តាមរយះកាយវិការសប្បុរសធម៌ នេះនឹង រួមចំណែក ញ៉ាំងឲ្យសង្គមជាតិរបស់យើង ពោរពេញទៅដោយសន្តិភាព និង វឌ្ឍនភាព!
#រីករាយថ្ងៃនៃក្តីស្រលាញ់! #HappyValentinsday2021 #BreadTalkCambodia #Sharethelove #NBIC Ly Daline Krasna Cham